ភ្នំមួយមិនអាចមានខ្លាពីរ
ទាញយកដើម្បីអាន និងបោះពុម្ព


លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក ដោយលោកដឹកនាំប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៣។ អំណាចរបស់លោកត្រូវបានតតាំងនៅឆ្នាំ២០១៣ នៅពេលដែលប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានត្រឡប់មកពីការនិរទេស មុនពេលការបោះឆ្នោតជាតិ។ អ្នកគាំទ្រចំនួន ១០០,០០០ នាក់ បានស្វាគមន៍លោកនៅព្រលានយន្តហោះ ខណៈដែលការគាំទ្ររបស់លោកសម រង្ស៊ី បានរីករាលដាលទូទាំងប្រទេស។ លោក ហ៊ុន សែន ឈ្នះការបោះឆ្នោតពិតមែន ប៉ុន្តែវាប្រគៀកប្រគិតគ្នាណាស់។
សៀវភៅនេះបង្ហាញពីរឿងនៃការបោះឆ្នោតនោះ និងការប្រជែងអំណាចរយៈពេលដប់ឆ្នាំបន្ទាប់ មុនពេលលោក ហ៊ុន សែន ផ្ទេរការដឹកនាំទៅឱ្យកូនប្រុសច្បងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត។
រឿងរ៉ាវនេះត្រូវបានប្រាប់តាមមាត់អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ទាំងនោះ រួមទាំងមន្ត្រីរាជរដ្ឋាភិបាល អ្នកនយោបាយប្រឆាំង អ្នកកាសែត មេដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស។ អ្នកអាចស្ដាប់ទស្សនៈពីភាគីទាំងសងខាង និងពីអ្នកដែលមិនចូលរួមជាមួយភាគីណាមួយផងដែរ។
សៀវភៅនេះមិនមែនជារឿងនយោបាយតែមួយទេ។ វាជារឿងអំពីទំនាក់ទំនងរវាងនយោបាយ និងប្រជាជនកម្ពុជា។
Comments are closed